khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញធ្វើបទបង្ហាញតាមអនឡាញស្តីពី ព្រឹទ្ធសភាកម្ពុជា ជូននិស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុបជំនាន់ទី២៤
     
    ចែករំលែក ៖

    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញធ្វើបទបង្ហាញតាមអនឡាញស្តីពី ព្រឹទ្ធសភាកម្ពុជា ជូននិស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុបជំនាន់ទី២៤
    =======
    នាព្រឹកថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញធ្វើបទបង្ហាញតាមប្រព័ន្ធអនឡាញ (zoom) ស្តីពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងដំណើរការរបស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី២៤ នៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។
    ក្នុងដំណើរការនៃកម្មវិធីនាឱកាសនោះ មានមតិស្វាគមន៍ និងចំណាប់អារម្មណ៍របស់លោកបណ្ឌិតសាស្ត្រាចារ្យ ជា សុភាព សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ការទស្សនាខ្សែវីដេអូអំពីព្រឹទ្ធសភា និងវីដេអូស្តីពី សមិទ្ធផលរយៈពេល ២០ឆ្នាំរបស់ព្រឹទ្ធសភា និងបង្ហាញរបស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា ព្រមទាំងការថ្លែងអំណរគុណរបស់លោកបណ្ឌិតសាស្ត្រាចារ្យ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ